Posts

មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ប្រសិទ្ធពរជ័យក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ

Image
  ថ្ងៃសីស, នាវេលាព្រឹកម៉ោង ៩:៤៥នាទី ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឱក ទីនណា ប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត៕

មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៦

Image
  រសៀល ម៉ោង ១៤:០០នាទី ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦, លោកវេជ្ជបណ្ឌិត ឱក ទីនណា ប្រធានមន្ទីរពេទ្យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (របាយការណ៍សមិទ្ធកម្ម)  ក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦។ ១- ការប្រៀបធៀបករណីប្រើប្រាស់សេវាសុខាភិបាលត្រីមាសទី១ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ២- ចំណូល និងវិភាជន៍ថវិកា ត្រីមាសទី១ ឆ្នាំ២ឥ២៦ ៣- ការពិនិត្យមើលលទ្ធផលផ្ដល់សេវាសុខាភិបាល ធៀបនឹងសូចនាករ ៤- ការពង្រឹងការអនុវត្តម៉ោង-យាម ធ្វើការ ៥- ការរាយការណ៍អំពីបញ្ហាប្រឈម និងដំណោះស្រាយភ្លាមៗ ករណីចាំបាច់។

ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចូលរួមសិក្ខាសាលាស្ដីពី បញ្ញាសិប្បនិម្មិត និងសុខាភិបាល ព្រមទាំងទទួលសម្ភារៈបរិក្ខាពេទ្យពីមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ

Image
  រដ្ឋមន្រ្តីសុខាភិបាល៖ «បញ្ញាសិប្បនិម្មិត(AI) គឺជាឧបករណ៍ដ៏មានអានុភាព ប៉ុន្តែក្នុងវេជ្ជសាស្រ្ត មនុស្សជាអ្នកកំណត់ទិសដៅ និងសម្រេច ព្រមទាំងទទួលខុសត្រូវរាល់ផលប៉ះពាល់ទាំងឡាយរបស់ AI នេះ»។ ក្នុងឱកាសសិក្ខាសាលា «បញ្ញាសិប្បនិម្មិត និងសុខាភិបាល៖ ការរក្សាមនុស្សជាគន្លងស្នូលនៃនវានុវត្តន៍ (Keeping humans at the center of innovation)» ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក ដោយមានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងសាស្ត្រាចារ្យ គ្រូបង្ហាត់ និស្សិតវេជ្ជសាស្ត្រ និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន ដែលរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យសុខាភិបាល នៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវសារៈសំខាន់ ដូចខាងក្រោម៖ - បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ ប៉ុន្តែអាចជួយបង្កើនសមត្ថភាពក្នុងការវិភាគ ការធ្វើរោគវិនិ...

យើងចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និងទូទាំងពិភពលោក សម្រាប់អ្នកជំនាន់បន្ទាប់ និងថ្ងៃអនាគត

Image
 រ ដ្ឋមន្រ្តីសុខាភិបាល៖ «យើងចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និងទូទាំងពិភពលោក សម្រាប់អ្នកជំនាន់បន្ទាប់ និងថ្ងៃអនាគត។» _____ រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថាការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបន្តជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងបន្ថែម ក្នុងការប្រយុទ្ធនឹងជំងឺរបេង និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់អំពីបញ្ហា ផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» ដែលក្រសួងសុខាភិបាលបាន និងកំពុងអនុវត្ត។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវអនុសាសន៍មួយ...

ក្រសួងសុខាភិបាល ជំរុញគម្រោងសាងសង់អគារមន្ទីរពេទ្យតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

Image
  ក្រសួងសុខាភិបាល ជំរុញគម្រោងសាងសង់អគារមន្ទីរពេទ្យតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ —— ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសុខភាពលតាមព្រំដែន (Border Area Health Project) អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងយុទ្ធសាស្ត្រចំនួន ២ កន្លែង រួមមាន៖ ១.មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង ២.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ស្ថិតក្នុងភូមិកោះកែវ ស្រុកមង្គលបូរី។ ការចុះពិនិត្យរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺដើម្បីប្រមូលទិន្នន័យចាំបាច់ផ្នែកបច្ចេកទេស ដោយផ្តោតលើ៖ ១)ការផ្ទៀងផ្ទាត់ប្លង់មេជាមួយស្ថានភាពដីជាក់ស្តែង ២)ការពិនិត្យលើបទដ្ឋានគំនូសប្លង់ស្ថាបត្យកម្ម ឱ្យស្របតាមស្តង់ដាបច្ចេកទេសជាតិ ៣)ការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងលក្ខណៈនគរូបនីយកម្មជុំវិញទីតាំងសាងសង់។ ដើម...

ដីការដំឡើងថ្នាក់ និងឋានន្ដរស័ក្ដិដល់មន្ដ្រីរាជការចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

Image
ដីការដំឡើងថ្នាក់ និងឋានន្ដរស័ក្ដិដល់មន្ដ្រីរាជការនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ៨៦៦នាក់ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦