ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ដ្របន្តលើកទិ២៤របស់ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ, នៅថ្ងៃ សៅរ៍ ទី ១៤ ខែ មីនា ឆ្នាំ២០២៦
ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយមានជ័យ សហការជាមួយ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និង តាមប្រព័ន្ធ zoom នៅថ្ងៃ សៅរ៍ ទី ១៤ ខែ មីនា ឆ្នាំ២០២៦។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានចូលរួមជាអធិបតីភាពពី ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងការថ្លែងសុន្ទរកថាសំណេះសំណាល ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ដ្រ និងបើកអង្គប្រជុំទិវារបស់ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា។ ជាចុងបញ្ចប់ លោកវេជ្ជបណ្ឌិត កៀត ម៉េងហៀង បានសរុបរបាយការណ៍ សំណូមពររបស់សមាជិកគណៈគ្រូពេទ្យខេត្ត ក្នុងការធ្វើឱ្យប្រសើរឡើងការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ដ្រក្នុងខេត្ត និងគម្រោងសម្រាប់ទិវាលើកក្រោយ។
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ដ្របន្តខេត្តបន្ទាយមានជ័យ បានប្រារព្វលើកទី២៤នេះ លោកវេជ្ជបណ្ឌិត វង់ គាងហ៊ ជាប្រធានផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចូលរួមធ្វើបទបង្ហាញ ក្រោមប្រធានបទ Acute Tonsillitis in Children ប្រកបដោយបរិយាកាសជោគជ័យ។





Comments
Post a Comment