ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
នាថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោកវេជ្ជបណ្ឌិត ឱក ទីនណា ជាប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
ក្នុងដំណើរការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈនេះ បានពិនិត្យ និងបង្ហាញ៖
១- លទ្ធផលការប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅប្រចាំខែ
២- លទ្ធផលការប្រើប្រាស់សេវាសម្រាកពេទ្យប្រចាំខែ
៣-លទ្ធផលការប្រើប្រាស់សេវាអមវិជ្ជសាស្ដ្រ និងសេវាផ្សេងៗប្រចាំខែ
៤-ការប្រៀបធៀបលទ្ធផលការងារ និងការប្រើប្រាស់សេវាប្រចាំខែ ធៀបនឹងសូចនាករដែលបានកំណត់ ដើម្បីពិនិត្យមើលកំណើន ឬឱនភាពនៃការប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋ
៥-របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញពីការទទួលប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋទាំងសេវាបង់ផ្ទាល់ សេវាមូលនិធិសមធម៌ និងសេវាប-ប-ស ប្រចាំខែ
៦- ការពិគ្រោះលើបញ្ហាប្រឈមនានាតាមផ្នែកកន្លងមក និងការឆ្លើយតបភ្លាមៗចំពោះបញ្ហាដែលបន្ទាន់ និងអាចដោះស្រាយបានអំឡុងពេលប្រជុំនេះ។
៧- ការលើកឡើងអំពីសុវត្ថិភាពអ្នកជំងឺ និងការបង្ការ និងត្រួតពិនិត្យការចម្លងរោគតាមផ្នែក ដោយបន្តពង្រឹង និងខិតខំប្រឹងប្រែង ដើម្បីកាន់បន្ថយហានិភ័យក្នុងការចម្លងរោគក្នុងមន្ទីរពេទ្យ។
ជាចុងបញ្ចប់ លោកប្រធានមន្ទីរពេទ្យ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់មន្ដ្រីគ្រប់រូបបន្តការផ្ដល់សេវាប្រកបដោយតម្លាភាព និងយកចិត្តទុកដាក់ព្យាបាលប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌។



Comments
Post a Comment