អនាម័យដៃ៖ គោលការណ៍ណែនាំស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់មូលដ្ឋានព្យាបាលនិងថែទាំសុខភាព ឆ្នាំ២០២៤
- គោលការណ៍ណែនាំស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់មូលដ្ឋានព្យាបាលនិងថែទាំសុខភាព ឆ្នាំ២០២៤
ក- ចាក់អាល់កុលដែលលាងដៃលើបាតដៃ ត្រដុសឱ្យសព្វលើផ្ទៃទាំងអស់នៃដៃ។ ត្រដុសដៃរហូត ដល់ស្ងួត។ បច្ចេកទេសសម្រាប់ការត្រដុសដៃត្រូវបានបង្ហាញ នៅក្នុងឧបសម្ព័ន្ធ ១ ។
ខ- នៅពេលលាងដៃជាមួយសាប៊ូនិងទឹក ផ្សើមដៃជាមួយនឹងទឹក ហើយចាក់សាប៊ូល្មមគ្រប់គ្រាន់ ដែលចាំបាច់ដើម្បីគ្របដណ្តប់លើផ្ទៃដៃទាំងអស់។ លាងដៃនឹងទឹក ហើយជូតដៃសម្អាតជាមួយ កន្សែងប្រើតែម្តង។ ប្រើទឹកហូរស្អាត ដោយរ៉ូប៊ីណេបើមាន។ ចៀសវាង ការប្រើទឹកក្តៅព្រោះ ការប៉ះពាល់នឹងទឹកក្តៅម្តងហើយម្តងទៀត អាចបង្កើនហានិភ័យនៃជំងឺរលាកស្បែក។ ប្រើ កន្សែងដើម្បីបិទរ៉ូប៊ីណេទឹកវិញ។ សម្អាតដៃឱ្យបានសព្វដោយប្រើវិធីដែលមិនធ្វើឱ្យដៃកខ្វក់
ឡើងវិញ។ ត្រូវឱ្យប្រាកដថាកន្សែងជូតដៃមិនត្រូវបានប្រើឡើងវិញច្រើនដងឬដោយមនុស្ស ច្រើននាក់។ បច្ចេកទេសសម្រាប់ការលាងដៃត្រូវបានបង្ហាញនៅក្នុងឧបសម្ព័ន្ធទី១ ។
គ- សាប៊ូទឹក សាប៊ូម្សៅ ឬសាប៊ូដុំ អាចប្រើបានទាំងអស់។ នៅពេលប្រើសាប៊ូដុំ ត្រូវប្រើប្រអប់ដាក់ សាប៊ូដើម្បីឱ្យទឹកហូរចេញអស់ដើម្បីរក្សាភាពស្ងួតរបស់សាប៊ូដុំ។
ឯកសារយោង៖ គោលការណ៍ណែនាំស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់មូលដ្ឋានព្យាបាលនិងថែទាំសុខភាព ឆ្នាំ២០២៤
Comments
Post a Comment