ការផ្សព្វផ្សាយ និងអប់រំ ដល់អ្នកមកទទួលសេវាសុខាភិបាលក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ប្រចាំសប្ដាហ៍
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត | ការផ្សព្វផ្សាយ អប់រំអ្នកមកទទួលសេវាសុខាភិបាល
លោកប្រធានថែទាំ បានផ្សព្វផ្សាយ និងអប់រំ ដល់អ្នកមកទទួលសេវាសុខាភិបាលក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ប្រចាំសប្ដាហ៍អំពី ចំណេះដឹងទូទៅជាច្រើនដូចជា សិទ្ធិអតិថិជន ការថែទាំទ្រព្យសម្បត្តិសាធារណៈនិងផ្ទាល់ខ្លួន ការគ្រប់គ្រងសំណល់ និងការញែកសំណល់ ការសន្សំសំចៃថាមពល ការចូលរួមសម្អាតទីកន្លែងស្នាក់នៅ របបអាហារ ។ល។
នេះមិនមែនជាសប្ដាហ៍ទី១នោះទេ, ផ្នែកថែទាំ និងលោកប្រធានថែទាំ តែងតែប្រជុំ ផ្សព្វផ្សាយ អប់រំចំណេះដឹងទូទៅក្នុងមន្ទីរពេទ្យ ការប្រតិបត្តិក្នុងការរស់នៅ ដើម្បីបង្កើនសុខុមាលភាពប្រជាពលរដ្ឋ ដូចពាក្យស្លោក << ហូបស្អាត រស់នៅស្អាត សុខភាពបរិបូរណ៍ >>










Comments
Post a Comment