អនាម័យដៃ៖ ពេលវេលាទាំង៥
អនាម័យដៃ
- ការចម្លងរោគតាមដៃ
អនាម័យដៃ គឺជាបច្ចេកទេសដែលមានសារសំខាន់បំផុតតែមួយគត់ ក្នុងការការពារ និងបន្ថយការចម្លង រោគនៅក្នុងមូលដ្ឋានព្យាបាលនិងថែទាំសុខភាព។ មេរោគប្រមូលផ្តុំនៅលើដៃ តាមរយៈប្រភពផ្សេងៗ ដូចជាការប៉ះពាល់ដោយផ្ទាល់ជាមួយ មនុស្ស ផ្នែកខ្វក់ ម្ហូបអាហារ សត្វ និងសំណល់ពីសត្វ។ ប្រសិនបើ យើងមិនបានលាងដៃញឹកញាប់និងត្រឹមត្រូវទេ នោះយើងអាចចម្លងរោគមកខ្លួនឯង តាមរយៈការប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់ ហើយក៏អាចចម្លងមេរោគទាំងនេះដល់អ្នកដទៃតាមរយៈការប៉ះពាល់ផ្ទៃផ្សេងៗ ដូចជា ដៃទ្វារជាដើម។
ជំងឺឆ្លងភាគច្រើន ឆ្លងរាលដាលតាមរយៈការប៉ះពាល់ដៃទៅដៃដូចជា ផ្តាសាយធម្មតា និងជំងឺធ្ងន់ធ្ងរផ្សេង ទៀតដូចជា រលាកស្រោមខួរ ផ្តាសាយធំ រលាកថ្លើម ប្រភេទអា និងប្រភេទជំងឺរាគរូសផ្សេងទៀត។
អតិសុខុមប្រាណនៅលើស្បែកមាន ពីរប្រភេទដែលបណ្តាលឱ្យមានការបង្ករោគ៖
១. អតិសុខុមបាណអចិន្ត្រៃយ៍ រស់នៅលើស្បែក និងពិបាកកម្ចាត់។
២. អតិសុខុមបាណបេណ្តោះអាសន្ន ដោយសារការរស់នៅប្រចាំថ្ងៃ និងងាយកម្ចាត់តាមរយៈ អនាម័យដៃ។
អនាម័យដៃរួមមាន ការលាងដៃជាមួយទឹក និង សាប៊ូ ឬដោយប្រើទឹកសូលុយស្យុងអាល់កុល (AHR)។ តាមរយៈការលាងដៃញឹកញាប់ ឬអនុវត្តអនាម័យដៃ បុគ្គលិកមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងអ្នក កំដរ/អ្នកសួរសុខទុក្ខ កាត់បន្ថយហានិភ័យពីការចម្លងរោគ ឬនាំភ្នាក់ងារបង្ករោគទៅឱ្យអ្នកដទៃ (អ្នកជំងឺ ភ្ញៀវ ឬសមាជិកសហគមន៍/សមាជិកគ្រួសាររបស់គេ)។ ចូរកត់សម្គាល់ថា ត្រូវដោះគ្រឿងអលង្ការ និង នាឡិកា ចេញមុនពេលអនាម័យដៃ។
- ពេលវេលាដែលត្រូវធ្វើអនាម័យដៃក្នុងមូលដ្ឋានព្យាបាល
និងថែទាំសុខភាព
បុគ្គលិកមូលដ្ឋានព្យាបាលនិងថែទាំសុខភាព និងអ្នកថែទាំ ត្រូវធ្វើអនាម័យដៃ នៅពេលមកដល់ និង មុនពេលចាកចេញពីកន្លែងធ្វើការ មុនពេលទទួលទានអាហារ និងក្រោយពេលចេញពីបង្គន់។
លើសពីនេះ បុគ្គលិក និងអ្នកថែទាំ ត្រូវអនុវត្ត “ពេលវេលាទាំងប្រាំសច្បាប់អនាម័យដៃ”។
ពេលវេលាទាំងប្រាំសម្រាប់អនាម័យដៃមាន៖
១. មុនពេលពិនិត្យឬប៉ះពាល់អ្នកជំងឺ
២. មុនពេលអនុវត្តទម្រង់ការគ្មានមេរោគ
៣. ក្រោយពេលប៉ះពាល់សារធាតុរាវ នៃសរីរាង្គ
៤. ក្រោយពិនិត្យឬប៉ះពាល់អ្នកជំងឺ
៥. ក្រោយប៉ះពាល់ឧបករណ៍និងសម្ភារៈប្រើប្រាស់ជុំវិញអ្នកជំងឺ និងក្រោយពីដោះឧបករណ៍ ការពារខ្លួនចេញភ្លាម។
Comments
Post a Comment